ផ្តល់ជូននូវព័ត៌មានអំពីកីឡាសំបូរបែបនៅទូទាំងប្រទេស Provide variety of sports news be all over the country


How To Recondition Old Batteries And Save $$$

Wednesday, July 5, 2017

ទីបំផុត Messi សម្រេចបន្តកុងត្រាថ្មីជាមួយ Barcelona ថ្លៃឈ្នួល ៥០ម៉ឺនផោនក្នុងមួយសប្តាហ៍

អេស្ប៉ាញ៖ ក្រោយរង់ចាំរយៈពេលយូរ ទីបំផុត Lionel Messi បានសម្រេចបន្តកុងត្រាជាមួយក្លិបអ្នកមានបុណ្យ Barcelona ហើយ រហូតដល់ឆ្នាំ២០២១។
ក្លិបយក្សរបស់ប្រទេសអេស្ប៉ាញ Barcelona បានបន្តកុងត្រាថ្មីជាមួយ Lionel Messi ដើម្បីឲ្យកីឡាករវ័យ៣០រូបនេះ លេងជាមួយក្លិបរយៈពេល៤ឆ្នាំទៅមុខទៀត ហើយក្នុងនោះថ្លៃឈ្នួលពលកម្មរបស់ Messi បានកើនដល់ ៥០០,០០០ ផោនក្នុងមួយសប្តាហ៍ (៦៤៦,៦១៣ ដុល្លារ) ។
គួរបញ្ជាក់ថា Messi បានធ្វើឲ្យអ្នកគាំទ្រក្លិប Barcelona មានការព្រួយបារម្ភផងដែរចំពោះបញ្ហាបន្តកុងត្រាលេងជាមួយក្លិបនេះ ប៉ុន្តែយ៉ាងណាក៏ដោយ អ្វីៗត្រូវបានប្រសើរឡើងវិញ ក្រោយពីខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ចុះកុងត្រាថ្មី នៅជាមួយក្លិប Barcelona ដល់ឆ្នាំ២០២១ ។
បន្ថែមពីនេះទៀត ជាមួយនឹងការបន្តកុងត្រាថ្មីនេះ Messi នឹងមានតម្លៃខ្លួនរហូតដល់ ២៦៤លានផោន (៣៤១លានដុល្លារ) បើសិនមានក្លិបណាមួយ ចង់បានកីឡាកររូបនេះយកទៅលេង៕ 




The Lol Builder Package Is A Recurring Membership Product That Offers 60% Commission To Affiliates.